ខ្មែរថាមស៍
មន្រ្តីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងពិធីទទួលពានរង្វាន់កន្លងមក។
រូបថត AKP
ភ្នំពេញ៖(ខ្មែរថាមស៍)លោក ស៊ឹម ស៊ីថា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឆ្លើយបំភ្លឺទៅអង្គភាពប្រឆាំងអំពើពុករលួយដោយបដិសេធរាល់ការចោទប្រកាន់ថា មានភាពមិនប្រក្រតីក្នុងការអនុវត្តន៍តួនាទី ភារកិច្ច ក្នុងការជ្រើសរើសបុគ្គលិកជាង៥០០នាក់ ដោយតម្រូវឲ្យបង់៣០០០ដុល្លារ ក្នុងម្នាក់ៗ ដែលបានធ្វើឲ្យខុសពីលក្ខន្តិកៈមន្ត្រីបុគ្គលិក។
យោងទៅតាមពាក្យបណ្ដឹងបង្ហាញដោយអង្គភាពប្រឆាំងអំពើពុករលួយមានចំនួន៥ចំណុច ដែលបានដាក់បង្ហោះនៅក្នុងគេហទំព័ររបស់ខ្លួនដោយមិនបានបង្ហាញពីថ្ងៃខែនៃប្ដឹង លោក ស៊ឹម ស៊ីថា បានរៀបរាប់ថា លោកបានតែងតាំងនិងដំឡើងតួនាទីមន្ត្រីនិយោជិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏ពុំមែនតែម្នាក់ឯងទេ ក្នុងចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ គឺសរុបមានចំនួន៣១៣នាក់ ស្មើនឹង៩៦ភាគរយ នៃមន្ត្រី-និយោជិកកម្រិតថ្នាក់គ្រប់គ្រងសរុប (ពីថ្នាក់ប្រធានដល់អគ្គនាយករង) មានតែបុគ្គលខ្លះដែលអសមត្ថភាព និងមានកំហុសបានទទួលការលើកទឹកចិត្ត។
អានបន្ត
No comments:
Post a Comment