ម៉ៃ ទិត្យថារ៉ា
|
លោក យ៉ែម អេន
ថ្លែងទៅរកអ្នកសារព័ត៏មានកន្លងមក។ រូបថត ជា វណ្ណះ
|
ភ្នំពេញ៖(ខ្មែរថាមស៍)ក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះលោកញ៉ែមអេនអតីតអភិបាលរងស្រុកអន្លង់វែងនិងជាអតីតអ្នកថតរូបនៅគុកទួលស្លែងព្រមទាំងមន្ត្រី៣នាក់ផ្សេងទៀតចេញពីក្របខ័ណ្ឌមន្ត្រីរាជការសាលាខេត្តឧត្តរមានជ័យ ដោយសារតែសាមីខ្លួនបោះបង់ចោលការងារ។
យោងទៅតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខា ដោយលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ដែលខ្មែរថាមស៍ទើបទទួលបានម្សិលមិញ បានឲ្យដឹងថា ក្រសួងបានចេញសេចក្ដីប្រកាសសម្រេចលុបឈ្មោះ លោក ញ៉ែម អេន លោក ឈិត ឈូក លោក ស៊ិន ម៉ាណូ និងលោក អឿន រតនា ជាមន្ត្រីសាលាខេត្ត ចេញពីក្របខ័ណ្ឌមន្ត្រីរាជការបម្រើការងារនៅខេត្តឧត្តរមានជ័យ។ នៅក្នុងលិខិតដដែលបានឲ្យដឹងថា៖ «មូលហេតុដែលក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការបម្រើការងារនៅសាលាខេត្តឧត្តរមានជ័យ ដោយសារតែសាមីខ្លួនបោះបង់ចោលការងារ»។
នៅក្នុងលិខិតដដែលបានឲ្យដឹងទៀតថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និងសាមីខ្លួនត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ លិខិតដដែលថា៖ «បទបញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនិងប្រកាសនេះត្រូវទុកជានិរាករណ៍»។
No comments:
Post a Comment