Tuesday, March 1, 2016

លោក សៅ សុខា នឹង​ដោះ​សក្តិ​ខ្លួន​ឯង​ចេញ បើទប់​ស្កាត់​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​មិន​បាន​

ម៉ៃ ទិត្យថារ៉ា

ខ្មែរថាមស៍




ភ្នំពេញ៖(ខ្មែរថាមស៍)លោក​សៅ​សុខាមេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសបាន​ចេញ​បញ្ជា​ឲ្យ​​មេកង​ឯកភាព​នីមួយៗ​ត្រូវ​ឆាប់​និរាករណ៍​ចោល​ជា​បន្ទាន់​លើ​ប័ណ្ណ​អាវុធ​ណា​ដែល​ចេញ​ដោយ​ខុស​ច្បាប់នឹង​​ចាប់​ខ្លួន​អ្នក​ចុះ​ហត្ថលេខា​ខុសច្បាប់​​យក​មក​ដាក់គុក​ ហើយ​លោក​នឹង​ដោះ​សក្ដិ​ខ្លួន​ឯង​ចេញ​បើ​សិន​ជា​ធ្វើ​កិច្ចការ​នេះ​មិន​បានសម្រេច។

ថ្លែង​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​កង​រាជ​អាវុធហត្ថ​កាល​ពី​ថ្ងៃ​ចន្ទ លោក​នាយ​ឧត្ដមសេនីយ៍​ សៅ សុខា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឲ្យ​ដឹង​​ថា​ ​ លោក​​សូម​ឲ្យ​ឱកាស​នេះ​ទៅ​ដល់​អង្គភាព​ពាក់​ព័ន្ធ​ និង​អង្គភាព​​មិន​ពាក់​ព័ន្ធ ​សូម​ឲ្យ​ប្រើ​វិធាន​ការ​ច្បាប់​ចំពោះ​បញ្ហា​ការ​ប្រើ​ប្រាស់​អាវុធ បើ​សិន​ជា​គ្រប់​គ្រង​អាវុធ​នេះ​មិន​បាន​ទេ​ គឺ​សន្តិ​សុខ​មិន​អាច​ត្រួត​ត្រា​បាន​ទេ​ អសន្តិសុខ​នឹង​កើតឡើង​។ លោក​ក៏​បាន​ ​ចេញ​បញ្ជា​ឲ្យ​ពិនិត្យ​មើល​ឯក​សារ​ចុះហត្ថលេខា​ឲ្យ​ប្រើប្រាស់​អាវុធ​ថា តើ​ការ​ចេញ​ប័ណ្ណ​ប្រើប្រាស់​អាវុធ​​នោះ​ខុសច្បាប់ ឬ​យ៉ាងណា? តើ​អ្នក​​​ណា? ​ស្ថាប័នណា? អង្គភាពណា? ដែល​មាន​អំណាច ក្នុង​ការ​អនុញ្ញាត​ឲ្យ​កម្លាំង​​ប្រើ​ប្រាស់​​អាវុធ។

លោក​បាន​ថ្លែង​ថា​៖ «អញ្ចឹង​ចំពោះ​អ្នក​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​រឿងមួយ ​​ប៉ុន្តែ​ត្រូវ​ស្រាវ​ជ្រាវ​រក​អ្នក​ស៊ីញេ​ឲ្យ​ឃើញ​ បើ​សិន​ជា​អ្នក​ស៊ីញេ​​ហ្នឹង វា​មាន​ទោស​ត្រូវ​ជាប់​គុក​ ត្រូវ​តែ​យក​អ្នក​ស៊ីញេ​ហ្នឹង​មក​ដាក់​គុក​ទៀត បើ​មិន​អញ្ចឹង​អត់​បាន​ទេ ស៊ីញេ​​តែ​ពាស អត់​ត្រូវ​រឿង​ ពូកែ​ណាស់ ចូល​ចិត្ត​ម្ល៉េះ​ អា​ស៊ីញេ​ខុស​រឿង​ហ្នឹង»។

No comments:

Post a Comment