ម៉ៃ ទិត្យថារ៉ា
Friday, 12 February 2016
84 views
ពលរដ្ឋបានសរសេរបដាស៊ូស្លាប់មិនចេញ។ រូប ម៉ៃ វីរៈ |
ស្ទឹងត្រែង/រតនគីរី៖(ខ្មែរថាមស៍)អង្គុយក្នុងអង្រឹងនៅជិតផ្ទះរបស់គាត់នៅក្នុងភូមិស្រែគស្ថិតនៅតាមបណ្ដោយដងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង លោក ហ្វត ឃឺន បាននិយាយថា គាត់នៅតែចចេសមិនព្រមរើផ្ទះទៅនៅទីណាផ្សេង ដើម្បីទុកកន្លែងឲ្យគេយកធ្វើជាអាងស្តុកទឹកប្រវែង៣៣៦គីឡូម៉ែត្រ ដែលនឹងលាតសន្ធឹងនៅខាងក្រោយទំនប់វារីអគ្គិសនីទន្លេសេសានក្រោម នៅពេលដែលវាត្រូវបានសង់រួច។
ផ្ទុយទៅវិញ លោក ឃឺន ចង់ឲ្យសំណង់ទំនប់វារីអគ្គិសនីត្រូវបញ្ឈប់ ហើយបើសំណង់នេះនៅតែបន្ត គាត់មានវិធីសាស្ត្ររបស់គាត់ដែលអាចបន្តរស់នៅក្នុងផ្ទះរបស់គាត់តទៅទៀតបាន។ «ខ្ញុំនឹងទិញឫស្សី៦០០ដើម សម្រាប់ធ្វើឲ្យផ្ទះរបស់ខ្ញុំអណ្ដែតលើទឹក។ នៅពេលណាកន្លែងនេះក្លាយជាអាងទឹក ផ្ទះយើងនឹងអណ្ដែតលើទឹក ហើយយើងនឹងរស់នៅលើទឹក អញ្ចឹងយើងនៅតែអាចរស់នៅក្នុងភូមិយើងដដែល»។
No comments:
Post a Comment