ខ្មែរថាមស៍
ឧកញ៉ា ទ្រី ភាព
ដែលល្បីឈ្មោះរកស៊ីជួញដូរព្រៃឈើនៅកម្ពុជា
បាននាំបុគ្គលិករបស់ខ្លួនដាំដើមឈើនាពេលកន្លងមក។ រូបថត
ហ្វេសប៊ុកក្រុមហ៊ុនទ្រីភាព
|
ភ្នំពេញ៖(ខ្មែរថាមស៍)ឧកញ៉ា ទ្រី ភាព ជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលល្បីឈ្មោះក្នុងការរកស៊ីព្រៃឈើ និងមានតួនាទីទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបាន សកលវិទ្យាល័យអាយអាយស៊ី (IIC) នៃបច្ចេកវិទ្យា ផ្ដល់សញ្ញាប័ត្របណ្ឌិតកិត្តិយស ដោយសារលោកបានជួយប្រទេសជាតិច្រើន គុណបំណាច់មិនអាចកាត់ថ្លៃបាន។
បណ្ឌិត ឈួន ចាន់ថន សកលវិទ្យាធិការនៃសកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ជាប្រធានគណៈកម្មាធិការវាយតម្លៃក្នុងចំណោមសាស្ត្រាចារ្យបណ្ឌិតចំនួន១៥រូប ដែលបានសម្រេចផ្ដល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច ជូនឧកញ៉ា ទ្រី ភាព បានមានប្រសាសន៍ថា ការសម្រេច ផ្ដល់សញ្ញាប័ត្របណ្ឌិតកិត្តិយសដល់ លោកឧកញ៉ា ទ្រី ភាព គឺមានគណៈកម្មាធិការវាយតម្លៃមួយ ហើយច្បាប់នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសគេដទៃនៅលើពិភពលោកដែរគឺ សញ្ញាប័ត្របណ្ឌិតវិជ្ជាជីវៈ សញ្ញាប័ត្របណ្ឌិតស្រាវជ្រាវ និងសញ្ញាប័ត្របណ្ឌិតកិត្តិយស។ លោកបន្តថា៖ «ការផ្ដល់សញ្ញាប័ត្របណ្ឌិតកិត្តិយស គឺមានតម្លៃខ្ពស់ណាស់ពីព្រោះ គេឲ្យទៅតែឥស្សរជនណាដែលមានគុណសម្បត្តិ និងស្នាដៃសម្រាប់សង្គមជាតិ មានចារឹកល្អ និងមានសីលធម៌ខ្ពង់ខ្ពស់។ គាត់គឺសាកសមបំផុត ហើយគណៈកម្មាធិការគាំទ្រ១០០ភាគរយ ពីព្រោះគាត់ជួយជាតិច្រើនណាស់។ គាត់មានស្នាដៃធំធេងមែនទែន»។
No comments:
Post a Comment