ភ្នំពេញប៉ុស្តិ៍
បន្ទាយមានជ័យៈ សំឡេងភ្លេងឃ្មោះការ បានបន្លឺឡើងនៅក្នុងភូមិ
ក្បាលស្ពាន ឃុំ ម៉ាឡៃ ស្រុក ម៉ាឡៃ នៅម៉ោង ៦ ព្រឹកម្សិលមិញ
នៅក្នុងខណៈដែលបងប្អូនសាច់ញាតិជិតខាងប្រមាណជាង ៣០០ នាក់
បានកាន់ថាសផ្លែឈើគ្រប់មុខឈរជាជួរ នៅក្នុងពិធីហែជំនូន កញ្ញា ស
ផត្ជតា ដែលជាកូនស្រីទោលរបស់សពមេដឹកនាំខ្មែរក្រហម ប៉ុល ពត
ដែលបានដឹកនាំប្រទេសធ្វើឲ្យប្រជាពលរដ្ឋស្លាប់ជិត ២
លាននាក់នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩។កញ្ញ ស ផត្ជតា អាយុ ២៦ ឆ្នាំ គឺជាកូនស្រីទោលរបស់ លោក ប៉ុល ពត ឬ សាឡុត ស និងអ្នកស្រី មាស សោម ដែលបានរៀបការនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៨០ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំ។ ការរៀបការនោះ ធ្វើឡើងខណៈដែលលោក ប៉ុល ពត បានបន្តដឹកនាំចលនាខ្មែរក្រហមនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដើម្បីវាយប្រឆាំងជាមួយរដ្ឋាភិបាលទីក្រុងភ្នំពេញ។
លោក ប៉ុល ពត បានរៀបការជាមួយប្រពន្ធទីមួយម្តងរួចមកហើយ គឺលោកស្រី ខៀវ ប៉ុណ្ណារី ប៉ុន្តែពុំមានកូននោះទេ។
នៅក្នុងរោងការដែលមានទីធ្លាធំទូលាយអមទៅដោយសួនច្បារនៅក្នុង ភូមិ ដែលមានការរចនាយ៉ាងល្អនោះលោក ជិន ណែត ដែលបម្រើការជាមួយលោក ទេព ឃុនណាល់ អតីតអភិបាលស្រុក ម៉ាឡៃ ដែលត្រូវជាឪពុកចុងរប កញ្ញា ស ផត្ជតា បានថ្លែងឲ្យដឹងថា ពិធីមង្គលការនេះ គឺជាពិធីមង្គលការធំជាងគេនៅក្នុងស្រុក ម៉ាឡៃ ដែលពុំធ្លាប់មាន ហើយក៏មានភ្ញៀវដែលជាអតីតថ្នាក់ដឹកនាំខ្មែរក្រហមមកចូលរួមច្រើន ផងដែរតាំងពីតាមបណ្តាខេត្ត និងជាពិសេសមន្ត្រីមកពីរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «មូលហេតុដែលនៅក្នុងលិខិតអញ្ជើញក្នុងពិធីមង្គលការរបស់ ផត្ជតា ដាក់ឈ្មោះលោក ឃុន ណាល់ នោះ ដោយសារតែគាត់បានចិញ្ចឹមបីបាច់ថែរក្សានាង តាំងពីនាងនៅអាយុប្រមាណ ១០ ឆ្នាំ បន្ទាប់ពីលោក ប៉ុល ពត បានស្លាប់»។
លោកឲ្យដឹងទៀតថា លោក ឃុន ណាល់ ដែលជាទីប្រឹក្សារបស់លោក ប៉ុល ពត បានដឹកដៃលោកស្រី មាស សោម ឬ ម៉ែន សុភី និង កូនស្រី ស ផត្ជតា មករស់នៅក្នុងតំបន់ ម៉ាឡៃ នេះនៅក្នុងឆ្នាំ ១៩៩៨ ហើយក៏បានរៀបមង្គលការ នៅក្នុងឆ្នាំនោះដែរបន្ទាប់ពី លោក ប៉ុល ពត បានស្លាប់នៅក្នុងឆ្នាំដដែលនោះដោយសារជំងឺគាំងបេះដូង នៅ អន្លង់វែង ជាទីដែលអតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានតុលាការរបស់ពួកខ្មែរក្រហមខ្លួនឯង កាត់ទោសឲ្យជាប់ឃុំក្នុងផ្ទះអស់មួយជីវិត ពីបទថា បានបញ្ជាឲ្យគេសម្លាប់ លោក សុន សេន និងក្រុមគ្រួសារនៅខែ វិច្ឆិកា ឆ្នាំ ១៩៩៧។
អានបន្ត
No comments:
Post a Comment