Friday, February 12, 2016

ពលរដ្ឋ​ប្រឈមគ្រោះ​ថ្នាក់​​រវាង​ទំនប់វារីអគ្គិសនី​យ៉ាលី​និង​សេសាន​​ពីរ​

ម៉ៃ​ ទិត្យថារ៉ា
 
Friday, 12 February 2016
 
84 views

ពលរដ្ឋ​បាន​សរសេរបដា​ស៊ូស្លាប់មិន​ចេញ។ រូប ម៉ៃ វីរៈ
ស្ទឹងត្រែង/រតនគីរី៖(ខ្មែរ​ថាមស៍)អង្គុយ​ក្នុង​អង្រឹង​នៅ​ជិត​ផ្ទះ​របស់​គាត់​នៅ​ក្នុង​​ភូមិ​ស្រែ​គស្ថិត​នៅ​តាម​បណ្ដោយ​ដង​​ទន្លេសេសានក្នុង​ខេត្ត​ស្ទឹង​ត្រែង លោក ហ្វត ឃឺន បាន​និយាយ​ថា ​គាត់​នៅតែ​ចចេស​មិន​ព្រម​រើ​ផ្ទះ​ទៅ​នៅ​ទី​ណា​ផ្សេង​ ដើម្បី​ទុក​កន្លែង​ឲ្យ​គេ​យក​ធ្វើ​ជា​​អាង​​ស្តុក​ទឹក​ប្រវែង​​៣៣៦​គីឡូម៉ែត្រ​ ដែល​នឹង​លាតសន្ធឹង​នៅ​ខាង​ក្រោយ​​​ទំនប់​វារីអគ្គិសនី​ទន្លេ​​សេសាន​ក្រោម នៅ​ពេល​ដែល​វា​ត្រូវ​បាន​សង់​រួច​។

ផ្ទុយ​ទៅ​វិញ លោក ឃឺន ចង់​ឲ្យ​សំណង់​​ទំនប់​វារីអគ្គិសនី​ត្រូវ​​បញ្ឈប់ ​ហើយ​បើ​សំណង់​នេះ​នៅ​តែ​បន្ត គាត់​មាន​វិធីសាស្ត្រ​របស់​គាត់​ដែល​អាច​បន្ត​រស់​នៅ​ក្នុង​ផ្ទះ​របស់​គាត់​តទៅ​ទៀត​បាន​។ «ខ្ញុំ​នឹង​ទិញ​ឫស្សី​៦០០​ដើម ​សម្រាប់​ធ្វើ​ឲ្យ​ផ្ទះ​របស់​ខ្ញុំ​អណ្ដែត​លើ​ទឹក​។ នៅ​ពេលណា​កន្លែង​នេះ​ក្លាយ​ជា​អាង​ទឹក​ ផ្ទះ​យើង​នឹង​អណ្ដែត​លើទឹក ហើយ​យើង​នឹង​រស់​នៅ​លើ​ទឹក អញ្ចឹង​យើង​​នៅ​តែ​អាច​រស់​នៅ​ក្នុង​ភូមិ​យើង​ដដែល»។ 

No comments:

Post a Comment