Monday, February 15, 2016

ក្រសួង​​លុប​ឈ្មោះ​អតីត​អ្នក​ថត​រូប​សម័យ​ខ្មែរ​ក្រហម​ចេញ​ពី​ក្របខ័ណ្ឌ​




ម៉ៃ ទិត្យថារ៉ា



លោក យ៉ែម អេន ថ្លែងទៅរកអ្នកសារព័ត៏មានកន្លងមក។ រូបថត ជា វណ្ណះ

ភ្នំពេញ៖(ខ្មែរថាមស៍)ក្រសួង​មហាផ្ទៃបាន​សម្រេច​លុប​ឈ្មោះ​លោកញ៉ែមអេនអតីត​អភិបាល​រង​ស្រុក​អន្លង់វែងនិង​ជា​អតីត​អ្នក​ថតរូប​នៅ​គុក​ទួលស្លែងព្រម​ទាំង​​មន្ត្រី​៣​នាក់​ផ្សេង​ទៀត​ចេញ​ពី​ក្របខ័ណ្ឌ​​មន្ត្រីរាជការ​សាលាខេត្ត​​ឧត្តរមានជ័យ ដោយសារ​តែ​សាមី​ខ្លួន​បោះ​បង់​ចោល​ការងារ។ ​

យោង​ទៅ​តាម​លិខិត​របស់​ក្រសួង​មហា​ផ្ទៃ​ ដែល​ចុះ​ហត្ថលេខា​ ដោយ​លោក​ ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ ដែល​ខ្មែរ​ថាមស៍​ទើប​ទទួល​បាន​ម្សិលមិញ ​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​សម្រេច​លុប​ឈ្មោះ លោក ​ញ៉ែម អេ​ន លោក​ ឈិត ឈូក លោក​ ស៊ិន ម៉ាណូ​ និង​លោក​ អឿន រតនា​ ជា​មន្ត្រី​សាលា​ខេត្ត​ ​ចេញ​​ពី​ក្របខ័ណ្ឌ​​មន្ត្រីរាជការ​បម្រើ​ការងារ​នៅ​ខេត្ត​ឧត្តរមានជ័យ​​។ នៅ​ក្នុង​លិខិត​ដដែល​បាន​ឲ្យ​ដឹង​ថា​​៖ «មូល​​ហេតុ​ដែល​ក្រសួងមហាផ្ទៃ ​សម្រេច​​លុប​ឈ្មោះ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​រាជ​ការ​បម្រើ​ការងារ​នៅ​សាលា​ខេត្ត​ឧត្តរមានជ័យ​ ដោយ​សារ​តែ​សាមី​​ខ្លួន​បោះ​បង់​ចោល​ការងារ​»។​ 

នៅ​ក្នុង​លិខិត​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ អគ្គលេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋាន​ នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋ​បាល​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ ក្រុម​ប្រឹក្សា​ និង​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ នៃ​ក្រសួង​មហាផ្ទៃ និង​សាមី​ខ្លួន​ត្រូវ​អនុវត្ត​ប្រកាស​នេះ​ ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​តទៅ​។ លិខិត​ដដែល​ថា​៖ «បទ​បញ្ញត្តិ​ទាំង​ឡាយ​ណា​ ដែល​មាន​ខ្លឹម​សា​រ​ផ្ទុយ​និង​ប្រ​កាស​នេះ​ត្រូវ​ទុក​ជា​និរាករណ៍​»។​
អានបន្ត

No comments:

Post a Comment